Posts

Showing posts from June, 2021

ល្បះទោល

 * ល្បះគឺជាបណ្តុំនៃពាក្យឬកន្សោម​ពាក្យដែលមានន័យគ្រប់គ្រាន់ស្ដាប់បាន។ ឧទាហរណ៍ ​:ថ្ងៃនេះខ្ញុំទៅសាលារៀន។ * នាមគឺជាពាក្យប្រើសម្រាប់សម្គាល់មនុស្ស​ សត្វ​ វត្ថុ​ ទីកន្លែង​ រុក្ខជាតិ​ ធម្មជាតិ...។ * ​កិរិយា​សព្ទគឺជាពាក្យដែលប្រាប់ពីអំពើឬសកម្មភាពអ្វីមួយ។ * ​ល្បះ​ទោលគឺជាល្បះដែលមានតែកន្សោមនាមនិងកន្សោមកិរិយាហើយមានកិរិយាបង្គោលតែមួយ។ ឧទាហរណ៍ ​:កសិករ​ ធ្វើ ស្រែ។                 គ្រូ បង្រៀន ភាសាខ្មែរដល់សិស្ស។                 ខ្ញុំនិងគាត់ ជា បងប្អូននឹងគ្នា។ * កមធ​ = កន្សោម​មានធ្នាក់។ * កន​ = កន្សោម​នាម។  * កកិ​ = កន្សោមកិរិយា ។ ទម្រង់ល្បះទោល កន 1 ​ + កកិ ឧទាហរណ៍ :នារី រាំ ។ កន 1 ​ + កិ​ + កន 2 ឧទាហរណ៍ :សុខ អាន ​សៀវភៅ។  កន 1 ​ + កិ​ + កមធ ឧទាហរណ៍ :សំ ដើរ ជំុំវិញសាលារៀន កន​ 1  + កិ​ + កន 2 ​ + កមធ ឧទាហរណ៍ :បឹងទន្លេសាប ជា ជង្រុកត្រីរបស់កម្ពុជា។