ល្បះទោល
*ល្បះគឺជាបណ្តុំនៃពាក្យឬកន្សោមពាក្យដែលមានន័យគ្រប់គ្រាន់ស្ដាប់បាន។
ឧទាហរណ៍:ថ្ងៃនេះខ្ញុំទៅសាលារៀន។
*នាមគឺជាពាក្យប្រើសម្រាប់សម្គាល់មនុស្ស សត្វ វត្ថុ ទីកន្លែង រុក្ខជាតិ ធម្មជាតិ...។
*កិរិយាសព្ទគឺជាពាក្យដែលប្រាប់ពីអំពើឬសកម្មភាពអ្វីមួយ។
*ល្បះទោលគឺជាល្បះដែលមានតែកន្សោមនាមនិងកន្សោមកិរិយាហើយមានកិរិយាបង្គោលតែមួយ។
ឧទាហរណ៍:កសិករធ្វើស្រែ។
គ្រូបង្រៀនភាសាខ្មែរដល់សិស្ស។
ខ្ញុំនិងគាត់ជាបងប្អូននឹងគ្នា។
*កមធ = កន្សោមមានធ្នាក់។
*កន = កន្សោមនាម។
* កកិ = កន្សោមកិរិយា ។
ទម្រង់ល្បះទោល
កន1 + កកិ
ឧទាហរណ៍ :នារីរាំ។
កន1 + កិ + កន2
ឧទាហរណ៍:សុខអានសៀវភៅ។
កន1 + កិ + កមធ
ឧទាហរណ៍ :សំដើរជំុំវិញសាលារៀន
កន1 + កិ + កន2 + កមធ
ឧទាហរណ៍ :បឹងទន្លេសាបជាជង្រុកត្រីរបស់កម្ពុជា។
Comments
Post a Comment