Posts

Showing posts from January, 2024

សង្ខេប​រឿងភូមិតិរច្ឆាន

 អត្ថបទ​សង្ខេប​ សង្រ្គាមលោកលើកទី1បានផ្ទុះឡើងក្នុងឆ្នាំ 1914-1919 ហើយប្រទេសកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់បារាំង។ ប្រជាជនខ្មែររងទុក្ខព្រោះត្រូវបារាំងកេណ្ឌឲ្យទីច្បាំងជាមួយសត្រូវ។ ហើយពន្ធក៏ត្រូវបានឡើងថ្លៃជារៀងរាល់ខែ។ ប្រជាជននៅស្រុកមុខកំពូលចំនួន3000នាក់ បានធ្វើបាតុកម្មសុំឲ្យស្តេចស៊ីសុវត្ថិជួយបន្ថយពន្ធ។ នៅកំពង់ឆ្នាំងប្រជាជនមានជីវភាពលំបាកធ្វើឲ្យគ្រួសារមួយបានព្រាត់ប្រាស់។ នាងតុំប្រពន្ធសុវណ្ណវានស្លាប់ដោយខ្វះថវិកាព្យាបាលជំងឺ។ ចំណែកសុវណ្ណពិបាកថែទាំកូនក៏ទទួលនាងតន់ធ្វើជាប្រពន្ធដោយមិនបានរៀបការ។ កាដំឡើង​ និងទារពន្ធដ៏ឃោរឃៅរបស់បារាំងសេសនៅខេត្តកំពង់ឆ្នាំង បានធ្វើឲ្យសម្លាញ់2នាក់ឈ្មោះ ជួន​ និងនៅ មានគម្រោងការសម្លាប់ពួកគេពេលគេចុះទារពន្ធ ហើយចលនានេះមានអ្នកចូលរួម20នាក់។ នៅភូមិដើមអំពិលមេភូមិប៉ាល់លំបាកក្នុងការទារពន្ធ ក៏សុំលាឈប់ដើម្បីយករួចខ្លួន។ ហើយរេស៊ីដង់បារដេសក៏ចេញទៅទារពន្ធដោយខ្លួនឯង។ លុះថ្ងៃទី18 មេសា​ 1925​ ការទារពន្ធបានមកដល់ភូមិក្រាំងលាវដែលដឹកនាំដោយរេស៊ីដង់បារដេស កងរក្សាសន្តិសុខឈ្មោះ ឡា​ច​ អ្នកបកប្រែឈ្មោះសួន និងអ្នកដាំស្លម្នាក់។ ពេលនោះរេស៊ីដង់មានទំនាស់ជាមួយនាងប៊ី នាងនី​ ដែលធ្វើឲ្យក្រុមអ្នកក្លាហានចេញប្...