សង្ខេប​រឿងភូមិតិរច្ឆាន

 អត្ថបទ​សង្ខេប​

សង្រ្គាមលោកលើកទី1បានផ្ទុះឡើងក្នុងឆ្នាំ 1914-1919 ហើយប្រទេសកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់បារាំង។ ប្រជាជនខ្មែររងទុក្ខព្រោះត្រូវបារាំងកេណ្ឌឲ្យទីច្បាំងជាមួយសត្រូវ។ ហើយពន្ធក៏ត្រូវបានឡើងថ្លៃជារៀងរាល់ខែ។ ប្រជាជននៅស្រុកមុខកំពូលចំនួន3000នាក់ បានធ្វើបាតុកម្មសុំឲ្យស្តេចស៊ីសុវត្ថិជួយបន្ថយពន្ធ។ នៅកំពង់ឆ្នាំងប្រជាជនមានជីវភាពលំបាកធ្វើឲ្យគ្រួសារមួយបានព្រាត់ប្រាស់។ នាងតុំប្រពន្ធសុវណ្ណវានស្លាប់ដោយខ្វះថវិកាព្យាបាលជំងឺ។ ចំណែកសុវណ្ណពិបាកថែទាំកូនក៏ទទួលនាងតន់ធ្វើជាប្រពន្ធដោយមិនបានរៀបការ។ កាដំឡើង​ និងទារពន្ធដ៏ឃោរឃៅរបស់បារាំងសេសនៅខេត្តកំពង់ឆ្នាំង បានធ្វើឲ្យសម្លាញ់2នាក់ឈ្មោះ ជួន​ និងនៅ មានគម្រោងការសម្លាប់ពួកគេពេលគេចុះទារពន្ធ ហើយចលនានេះមានអ្នកចូលរួម20នាក់។ នៅភូមិដើមអំពិលមេភូមិប៉ាល់លំបាកក្នុងការទារពន្ធ ក៏សុំលាឈប់ដើម្បីយករួចខ្លួន។ ហើយរេស៊ីដង់បារដេសក៏ចេញទៅទារពន្ធដោយខ្លួនឯង។ លុះថ្ងៃទី18 មេសា​ 1925​ ការទារពន្ធបានមកដល់ភូមិក្រាំងលាវដែលដឹកនាំដោយរេស៊ីដង់បារដេស កងរក្សាសន្តិសុខឈ្មោះ ឡា​ច​ អ្នកបកប្រែឈ្មោះសួន និងអ្នកដាំស្លម្នាក់។ ពេលនោះរេស៊ីដង់មានទំនាស់ជាមួយនាងប៊ី នាងនី​ ដែលធ្វើឲ្យក្រុមអ្នកក្លាហានចេញប្រយុទ្ធសម្លាប់អ្នកទារពន្ធទាំងអស់សល់តែម្នាក់គឺអ្នកដាំស្លក៏បានទៅរាយការណ៌ដំណឹងទៅក្រុងកំពង់ឆ្នាំង។ ក្រុមអ្នកក្លាហានចង់ទៅក្រុងកំពង់ឆ្នាំងទៀត តែត្រូវពួកបារាំងស្ទាក់បាញ់ស្លាប់ ខ្លះរត់ចូលព្រៃក្នុងភូមិតហរពាំងស្រែ។ អ្នកត្រូវគេបាញ់ស្លាប់ក្នុងនោះក៏មាន​ នៅ​ ដែរ ឯជួនត្រូវបានដាក់គុកនៅកោះត្រឡាច ហើយប្រជាជនរត់ចោលភូមិអស់។ រឿងនេះធ្វើឲ្យសេនាបតីបារាំងខឹងយ៉ាងខ្លាំង ទើបព្រះបាទស៊ីសុវត្ថិបញ្ជាឲ្យប្តូរឈ្មោះភូមិក្រាំងលាវទៅជាភូមិតិរច្ឆានយ៉ាងតិច10ឆ្នាំ ហើយឲ្យសង់ចេតិយព្រះកែវមរកត និងធ្វើបុណ្យនៅថ្ងៃទី18 មេសារាល់ឆ្នាំ។ ចុងបញ្ចប់ទាហានបានកៀរអ្នកស្រុកឲ្យមករស់ក្នុងភូមិវិញ ហើយគ្រួសារទាំងអស់រស់នៅសុខសាន្ត។



ឯកសារយោង​ 

សៀវភៅ​សិក្សាអក្សរសិល្ប៍របស់លោក គង់​ សុខហេង


Comments

Popular posts from this blog

សំណួរ ចម្លើយ ប្រវត្តិវិទ្យា ត្រៀមប្រលងឌីប្លូម

ល្បះទោល