Posts

Showing posts from November, 2024

សំណួរ ចម្លើយ ប្រវត្តិវិទ្យា ត្រៀមប្រលងឌីប្លូម

 ចម្លើយ ១- ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំងនៅ        ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ២- ប្រទេសកម្ពុជាប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញចាប់ពី       ថ្ងៃទី ៦ ខែឧសភា ឆ្នាំ១៩៤៧ ៣- រដ្ឋធម្មនុញ្ញដំបូងបំផុតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជាត្រូវបានប្រកាសឱ្យប្រើនៅ       ថ្ងៃទី ៦ ខែឧសភា ឆ្នាំ១៩៤៧ ៤- ប្រទេសកម្ពុជាឈ្នះក្តី ក្នុងរឿងក្តីប្រាសាទព្រះវិហារនៅតុលាការអន្តរជាតិនាថ្ងៃទី      ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២ ៥- រដ្ឋធម្មនុញ្ញបានផ្ដល់សិទ្ធិឱ្យស្ត្រីកម្ពុជាមានសិទ្ធិបោះឆ្នោតចាប់ពីថ្ងៃទី      ថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៥៨ ៦- ប្រជាជនកម្ពុជា ត្រូវខ្មែរក្រហមជម្លៀសដោយបង្ខំចេញពីទីក្រុងភ្នំពេញចាប់ពីថ្ងៃទី      ថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ៧- រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបង្កើតឡើងនៅថ្ងៃទី      ថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨ ៨-  រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានរំដោះប្រជាជនឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី      ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ៩- ប្រទេសកម្...

វិញ្ញាសា សរសេរតាមអាន និងសំណួរ សម្រាប់ត្រៀមប្រឡងឌីប្លូម

ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា វិញ្ញាសា សរសេរតាមអាន និង សំណួ រយៈពេល២០នាទី(៤០ពិន្ទុ) ក. អត្ថបទៈ តម្លៃមនុស្ស រយៈពេល៣០នាទី (២០ពិន្ទុ)      មនុស្សគ្រប់រូបតែងប្រាថ្នាចង់បានគុណសម្បត្តិបីប្រការគឺ ចំណេះវិជ្ជា សីលធម៌ និងសុខភាព ។      ចំណេះវិជ្ជា ធ្វើឲ្យមនុស្សមានការយល់ដឹង ចេះត្រិះរិះពិចារណា និងស្គាល់អំពើខុសត្រូវ ល្អអាក្រក់ ។ នៅ ពេលជួបបញ្ហាផ្សេងៗ គេត្រូវការចំណេះវិជ្ជាយកមកដោះស្រាយ ។ ចំណេះវិជ្ជាជួយឲ្យយើងប្រកបរបរលៀងជីពជន្ម និងមានអនាគតរុងរោចន៍ ។ ចំណេះវិជ្ជា បានមកពីការសិក្សាឱហាតស្វាធ្យាយ និង ស្រវាស្រទេញ ។      សីលធម៌ធ្វើឲ្យមនុស្សស្មោះត្រង់ មានសន្តានចិត្តល្អផូរផង់ និង មានគុណធម៌ ។ មនុស្សមានសីលធម៌ល្អតែង មិនរើសអើង មិនប្រកាន់ពូជសាសន៍ និងរស់នៅជាមួយគ្នាដោយសុខសន្តិភាព ។ ការមានសីលធម៌ធ្វើឲ្យមនុស្ស ថ្លៃថ្នូរ និងមានកិត្តិយស ។ សីលធម៌កើតឡើងពីការគោរពវិន័យ និងច្បាប់ទម្លាប់ផ្សេងៗ ។      សុខភាពល្អធ្វើឲ្យយើងមានរាងកាយមាំមួនឈ្នះអស់រោគផ្សេងៗ។  សុខភាពល្អកើតឡើងដោយសារការ បរិភោគអាហារមានតុល្យភាព និងការហាត់ប្រាណទៀងទាត់ ។     ...