សំណួរ ចម្លើយ ប្រវត្តិវិទ្យា ត្រៀមប្រលងឌីប្លូម

 ចម្លើយ

១- ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំងនៅ 

     ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣

២- ប្រទេសកម្ពុជាប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញចាប់ពី 

    ថ្ងៃទី ៦ ខែឧសភា ឆ្នាំ១៩៤៧

៣- រដ្ឋធម្មនុញ្ញដំបូងបំផុតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជាត្រូវបានប្រកាសឱ្យប្រើនៅ 

    ថ្ងៃទី ៦ ខែឧសភា ឆ្នាំ១៩៤៧

៤- ប្រទេសកម្ពុជាឈ្នះក្តីក្នុងរឿងក្តីប្រាសាទព្រះវិហារនៅតុលាការអន្តរជាតិនាថ្ងៃទី

    ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២

៥- រដ្ឋធម្មនុញ្ញបានផ្ដល់សិទ្ធិឱ្យស្ត្រីកម្ពុជាមានសិទ្ធិបោះឆ្នោតចាប់ពីថ្ងៃទី

    ថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៥៨

៦-ប្រជាជនកម្ពុជាត្រូវខ្មែរក្រហមជម្លៀសដោយបង្ខំចេញពីទីក្រុងភ្នំពេញចាប់ពីថ្ងៃទី

    ថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥

៧- រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបង្កើតឡើងនៅថ្ងៃទី

    ថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨

៨- រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានរំដោះប្រជាជនឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី

    ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩

៩- ប្រទេសកម្ពុជាលុបចោលនូវទោសប្រហារជីវិត(លុបច្បាប់ប្រហារជីវិត)នៅថ្ងៃទី

    ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៨៩

១០- ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញចាប់ពីថ្ងៃទី

    ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨

១១- ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី

    ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៥៥

១២- ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាន(AS E A N ) នៅថ្ងៃទី 

    ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៩

១៣- រមណីយដ្ឋានប្រាសាទព្រះវិហារបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី 

    ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០០៨

១៤- សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើទឹកដីប្រទេសកម្ពុជានាចន្លោះឆ្នាំ

    ១៩៦៩-១៩៧៣

១៥- សង្គ្រាមត្រជាក់ផ្ទុះឡើងក្នុងចន្លោះឆ្នាំ

    ១៩៤៧-១៩៩១

១៦- សន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤ស្តី

    ពីបញ្ហាសន្តិភាពនៅ ឥណ្ឌូចិន 

១៧-របបសង្គមរាស្ត្រនិយមប្រកាន់យករបបនយោបាយ 

    នយោបាយអព្យាក្រឹត

១៨- ដើម្បីសិក្សាស្រាវជ្រាវពីអរិយធម៌ប្រជាជាតិឥណ្ឌូចិន ជាពិសេសអរិយធម៌ខ្មែរបារាំងបង្កើត

    សាលាចុងបូព៌ាប្រទេស

១៩- ប្រាសាទសំបូរព្រៃគុក ជាអតីតរាជធានីបុរាណនាសម័យចេនឡាដែលមានឈ្មោះថា

    ឦសានបុរៈ

២០- រដ្ឋាភិបាលចុងក្រោយនៃរបបសង្គមរាស្ត្រនិយមមានឈ្មោះថា 

    រដ្ឋាភិបាលស្រោចស្រង់ជាតិ

២១- សាឡុត ស(ប៉ុល ពត) បានដាក់ឈ្មោះចលនារបស់ខ្លួនថា 

    បក្សកុម្មុយនីស្តកម្ពុជា

២២- របបសាធារណរដ្ឋខ្មែរដឹកនាំប្រទេសដោយពឹងផ្អែកទៅលើ

    ជំនួយពី សហរដ្ឋអាមេរិក

២៣- ក្នុងរបបសាធារណរដ្ឋខ្មែរប្រទេសកម្ពុជាជួបនូវៈ

    សង្គ្រាមក្នុងស្រុក(សង្គ្រាមស៊ីវិល)

២៤- ចំណុចមួយណាដែលរបបកម្ពុជាប្រជាធិបតេយ្យពុំបានយកមកប្រតិបត្តិ 

    ប្រកាន់យកសិទ្ធិសេរីភាពជាមូលដ្ឋាន

២៥- ចំណុចមួយណាដែលពុំមែនជាគោលការណ៍៨ប្រការ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ 

     ចរាចរណ៍រូបិយវត្ថុបដិវត្តន៍

២៦- ស្ថាប័នតែមួយគត់ដែលមានអំណាចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

    បក្សកុម្មុយនីស្តកម្ពុជា

២៧- មេដឹកនាំដែលទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺ 

    សាឡុត ស (ប៉ុល ពត)

២៨- សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមមានឈ្មោះជាផ្លូវការថា 

    អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

២៩- ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ១៩៧៥-១៩៧៦គឺ

    សម្តេច នរោត្តម សីហនុ

៣០- ភូមិភាគដែលទទួលប្រជាជនជម្លៀសច្រើនជាងគេនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺ

    ភូមិភាគ ពាយ័ព្យ

៣១- ដើម្បីកសាងសេដ្ឋកិច្ចជាតិ របបកម្ពុជាប្រជាធិបតេយ្យបានដាក់ចេញនូវ

    ផែនការ ៤ឆ្នាំ

៣២- ប្រជាជនដែលជម្លៀសចេញពីភ្នំពេញ និងទីប្រជុំជនត្រូវខ្មែរក្រហមហៅថា

    ប្រជាជនថ្មី (ពួក ១៧មេសា)

៣៣- មន្ទីរសន្តិសុខថ្នាក់ខ្ពស់បំផុត(ស.២១) នៃរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយស្ថាប័ន 

    ក្រសួងការពារជាតិ

៣៤- ប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាគឺ

    លោក ហេង សំរិន

៣៥- គណបក្សដែលបានស្រោចស្រង់ប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតគឺ

    បក្សប្រជាជនបដិវត្តន៍កម្ពុជា (បក្សប្រជាជនកម្ពុជា)

៣៦- ភាគីដែលគ្រប់គ្រងទឹកដីកម្ពុជាបានធំជាងគេ ក្រោយឆ្នាំ១៩៧៩គឺ

    រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា

៣៧- ដើម្បីជួយដល់ការបង្កបង្កើនផលរបស់ប្រជាជន រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានបង្កើត 

    ក្រុមសាមគ្គីបង្កបង្កើនផល

៣៨- ប្រធានរដ្ឋាភិបាលសម្ព័ន្ធត្រីភាគីឆ្នាំ១៩៨២-១៩៨៧គឺ

    សម្តេចនរោត្តម សីហនុ

៣៩- ឥស្សរជននយោបាយដែលនាំសន្តិភាពពេញលេញមកជូនប្រទេសកម្ពុជានៅឆ្នាំ១៩៩៨គឺ

    សម្តេច ហ៊ុន សែន

៤០- នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩០ ស្ថាប័នមួយបានបង្កើតឡើងនៅកម្ពុជាគឺ 

    ក្រុមប្រឹក្សាជាតិជាន់ខ្ពស់

៤១- កំណែទម្រង់នៅសហភាពសូវៀតដែលផ្ដល់បច្ច័យល្អដល់ការចរចារកសន្តិភាពនៅកម្ពុជាគឺ

    កំណែទម្រង់ ពេរ៉េស្ទួយកា

៤២- ចំណុចមួយណាដែលពុំមែនជាបេសកកម្មរបស់អ៊ុនតាក់(UNTAC) 

    បែងចែកអំណាចឱ្យភាគីជម្លោះទាំង៤

៤៣- គណបក្សនយោបាយដែលធ្វើពហិកាក្នុងការបោះឆ្នោតនាឆ្នាំ ១៩៩៣ គឺ

    គណបក្សកម្ពុជាប្រជាធិបតេយ្យ (អតីតបក្សកុម្មុយនីស្តកម្ពុជា) 

៤៤- ដើម្បីធ្វើសមាហរណកម្មខ្មែរក្រហម រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត     

    នយោបាយឈ្នះ-ឈ្នះ

៤៥- យុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី២(១៩៩៨-២០០៣) អនុវត្តគឺ 

    យុទ្ធសាស្ត្រត្រីកោណ

៤៦- ចំណុចមួយណាដែលពុំមែនជាអត្ថន័យ នៃថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ 

    កំណើតស្ថាប័នព្រឹទ្ធសភា

៤៧- នៅថ្ងៃទី ៣០ខែមេសា ១៩៩៩ ប្រទេសកម្ពុជាបានចូលជាសមាជិក

    អាស៊ាន (AS E A N )

៤៨- ចំណុចមួយណាដែលពុំមែនជាមុំទាំងបីនៃយុទ្ធសាស្ត្រត្រីកោណ

    សកលភាវូបនីយកម្ម

៤៩- ស្នូលនៃយុទ្ធសាស្ត្រចតុកោណគឺ

    អភិបាលកិច្ចល្អ

៥០- ចំណុចមួយណាដែលមិនមែនជាចំណុចទាំង៣នៃនយោបាយឈ្នះ-ឈ្នះក្នុងការធ្វើសមាហរណកម្ម កងកម្លាំងខ្មែរក្រហម

    ការធានាអំណាចពីអតីតកាល

៥១- ប្រទេសកម្ពុជាធ្លាក់ក្រោមអាណាព្យាបាលបារាំងចាប់ពី

    ថ្ងៃទី ១១ ខែសីហា ឆ្នាំ១៨៦៣

៥២- សហរដ្ឋអាមេរិក ប្រកាសឯករាជ្យនៅថ្ងៃទី

    ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ១៧៧៦

៥៣- សង្គ្រាមលោកលើកទី២ ផ្ទុះឡើងនៅថ្ងៃទី 

    ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ១៩៣៩

៤៤- ព្រះរាជប្រកាសបង្កើតក្រុមប្រឹក្សាឈ្មោះកុង្សីយ៍សេនាបតីរបស់ព្រះបាទនរោត្ដម ធ្វើនៅថ្ងៃទី

    ថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៨៩៧

៥៥- ក្នុងសម័យសង្គ្រាមលោកលើកទី២ ជប៉ុនបានធ្វើពលប្រហារបណ្ដេញបារាំងចេញពីឥណ្ឌូចិននៅថ្ងៃទី 

    ថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៤៥

៥៦- បារាំងកាត់ដែនដីកូសាំងស៊ីន ឱ្យទៅអំណាចបាវដាយ វៀតណាមនៅថ្ងៃទី 

    ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ១៩៤៩

៥៧- សហភាពសូវៀតបានបញ្ចៀសនាវាដឹក កាំជ្រួចបរមាណូចេញពីគុយបា នៅថ្ងៃទី 

    ថ្ងៃទី ២៩ ខែតុលា ឆ្នាំ១៩៦២

៥៨- ផ្សាររួមអឺរ៉ុបបង្កើតឡើង នៅថ្ងៃទី

    ថ្ងៃទី ២៥ ខែមីនា ឆ្នាំ១៩៥៧

៥៩-ផែនការម៉ាសាល់របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ត្រូវបានប្រកាសឡើងនៅថ្ងៃទី 

    ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ១៩៤៧

៦០- លោក ហ្សាល ដឺហ្គោលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាថ្ងៃទី 

    ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៦៦

៦១- កតិកាសញ្ញាវ៉ាសូវី ត្រូវបានបង្កើតឡើងដោយសហភាពសូវៀត នៅថ្ងៃទី 

    ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៥៥

៦២- បក្សកុម្មុយនីស្តកម្ពុជាចូលកាន់អំណាច នៅកម្ពុជានាថ្ងៃទី 

    ថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥

៦៣- របបសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ត្រូវបានប្រកាសឡើងនៅថ្ងៃទី

    ថ្ងៃទី ៧ ខែតុលា ឆ្នាំ១៩៤៩

៦៤- របបសាធារណរដ្ឋប្រជាមានិតកម្ពុជាស្ថិតក្នុងចន្លោះឆ្នាំ

    ១៩៧៩-១៩៨៩

៦៥- សង្គ្រាមនៅឥណ្ឌូចិនលើកទី៣ ផ្ទុះឡើងក្នុងចន្លោះឆ្នាំ

    ១៩៧៩-១៩៨៩

៦៦- សន្និសីទក្រុងយ៉ាល់តាឆ្នាំ១៩៤៥ស្តីពី

    បញ្ហាអាល្លឺម៉ង់

៦៧-រដ្ឋធម្មនុញ្ញដំបូងបំផុតនៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិកើតឡើងនៅប្រទេស

    សហរដ្ឋអាមេរិក

៦៨- ការរត់ប្រណាំងរវាងមនោគមវិជ្ជាសេរី និងកុម្មុយនីស្ត(១៩៤៧-១៩៩១)គេឱ្យឈ្មោះថា 

    សង្គ្រាមត្រជាក់

៦៩- គណបក្សនយោបាយដែលបង្កើតដោយសម្តេច នរោត្តម សីហនុនាឆ្នាំ១៩៥៥ មានឈ្មោះថា    

     គណបក្សសង្គមរាស្ត្រនិយម

៧០- ចន្លោះឆ្នាំ១៩៤៤-១៩៤៧ ប្រទេសបារាំងដឹកនាំដោយ

    រដ្ឋាភិបាលភិបាលបណ្តោះអាសន្ន

៧១- ឥស្សរជនបារាំងដែលជាអ្នកស្ថាបនិករបបសាធារណរដ្ឋទី៥គឺ 

    លោក ហ្សាល ដឺហ្គោល

៧២- របបសាធារណរដ្ឋខ្មែរដឹកនាំប្រទេសដោយប្រកាន់យកលទ្ធិ

    សេរីបែប សហរដ្ឋអាមេរិក

៧៣-តើប្រទេសមួយណាដែលមិនមែនជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

    ប្រទេស កាណាដា

៧៤- តើប្រទេសមួយណាដែលបានធ្វើកំណែទម្រង់ ប៉េរ៉េស្ទួយកា នាឆ្នាំ១៩៨៥ 

    សហភាពសូវៀត

៧៥- តើចំណុចមួយណាដែលពុំមែនជាស្ថាប័នសំខាន់ៗរបស់អង្គការសហប្រជាជាតិ

    ក្រុមប្រឹក្សាអភិវឌ្ឍន៍

៧៦- ចន្លោះឆ្នាំ១៩៤៧-១៩៥៨ ប្រទេសបារាំងស្ថិតក្នុងរបប

    សាធារណរដ្ឋទី៤

៧៧- តើការផ្ទុះនៃសង្គ្រាមត្រជាក់ផ្តើមចេញពីបញ្ហាអ្វី

    បញ្ហា អាល្លឺម៉ង់

៧៨- ការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងរវាងសហរដ្ឋអាមេរិក និងសហភាពសូវៀតនាឆ្នាំ១៩៦២ផ្តើមចេញពី

    វិបត្តិ កាំជ្រួចនៅគុយបា

៧៩- នាខែមិថុនា ឆ្នាំ១៩៥៤ បារាំងបរាជ័យនៅក្នុងសង្គ្រាមនៅ

    សមរភូមិ ឌៀនបៀនភូ

៨០- ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខេត្តពោធិ៍សាត់ និងបាត់ដំបង ស្ថិតក្នុងភូមិភាគ

    ភូមិភាគ ពាយព្យ

៨១- សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត កសាងសេដ្ឋកិច្ចជាតិដោយ

    អនុវត្តផែនការ ៥ឆ្នាំ

៨២- ទិសដៅចុងក្រោយនៃដំណើរការវិវត្តសកលភាវូបនីយកម្មគឺ

    ពិភពលោកពហុជាតិ

៨៣- ស្ថាប័នដែលទទួលបានជោគជ័យ ជាងគេក្នុងការធ្វើសមាហរណកម្មក្នុងតំបន់គឺ 

    សហគមន៍ អឺរ៉ុប

៨៤- អគ្គលេខាធិការ អង្គការសហប្រជាជាតិ នាពេលបច្ចុប្បន្ន(២០២១)គឺ 

    លោក អង់តូនីញ៉ូ ហ្គុយតរ៉ស

៨៥- ដំណើរការវិវត្តនៅក្នុងចរន្តនៃការបង្កើតឡើងនូវប្រព័ន្ធតែមួយនៅលើពិភពលោក គេហៅថា

    សកលភាវូបនីយកម្ម

៨៦- បញ្ហាទូទៅដែលកើតឡើងលើពិភពលោក និងពិបាកដោះស្រាយជាងគេគឺ 

    បញ្ហា បរិស្ថាន

៨៧- ការដាំដុះដោយបញ្ចូលបច្ចេកវិទ្យាទំនើបក្នុងចង្វាក់ផលិតកម្មកសិកម្មគេហៅថា 

    បដិវត្តន៍បៃតង

៨៨- តើប្រទេសមួយណា មិនស្ថិតក្នុងប្រទេសឧស្សាហកម្មជឿនលឿន(G8) 

    ប្រទេស អូស្ត្រាលី

៨៩- ប្រទេសដែលយកចិត្តទុកដាក់ចំពោះសង្គមបានល្អជាងគេនៅអឺរ៉ុបគឺ

    សហព័ន្ធអាល្លឺម៉ង់

៩០- តើប្រទេសមួយណា ដែលពុំបានចូលរួមនៅក្នុងសន្និសីទក្រុងយ៉ាល់តាឆ្នាំ១៩៤៥ គឺ

    ប្រទេស បារាំង

៩១- កំណែទម្រង់ នៅប្រទេសវៀតណាមមានឈ្មោះថា 

    កំណែទម្រង់ ជួយម៉ឺយ

៩២- តើចំណុចមួយណាដែលពុំមែនជាខ្លឹមសារ នៃសន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤ ទាក់ទងនឹងកម្ពុជា 

    នាំជនភៀសខ្លួនមកកម្ពុជាវិញ

៩៣- ប្រមុខរដ្ឋ នៃរបបសង្គមរាស្ត្រនិយមនាចន្លោះឆ្នាំ ១៩៥៥-១៩៦០គឺ

    ព្រះបាទ នរោត្ដម សុរាម្រឹត

៩៤- ប្រទេសបារាំង លុបចោលនូវទោសប្រហារជីវិតក្នុងអាណត្តិលោកប្រធានាធិបតី 

    លោក ហ្វ្រង់ស្វ័រ មីទែរ៉ង់

៩៥- នាយករដ្ឋមន្ត្រីអង់គ្លេស ដែលកាន់អំណាចបានយូរជាងគេគឺ

    លោកស្រី ម៉ាស្ការ៉េត ថាច់ឆឹ

៩៦- វិធានការស្តារវិបត្តិសេដ្ឋកិច្ច របស់លោកហ្វ្រង់គ្លីនរ៉ូស្វែល មានឈ្មោះថា 

    ញ៉ូវឌីល(NEW DEAL)

៩៧- នៅថ្ងៃទី៨ ខែសីហា ១៩៦៧ ប្រទេសចំនួន៥ នៅអាស៊ីអាគ្នេយ៍បានរួមគ្នាបង្កើត

    អាស៊ាន (AS E A N )

៩៨- ប្រទេសអ៊ីស្រាអែលបង្កើតឡើងនៅក្រោយ 

    សង្គ្រាមលោកលើកទី២

៩៩- ប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលគេចផុតពីការស្ថិតក្រោមអាណានិគមគឺ

    ប្រទេសសៀម(ថៃ)

១០០- តើចំណុចមួយណាដែលមិនមែនជាសរសរស្ដម្ភនៃសហគមន៍អាស៊ាន

    សហគមន៍ពាណិជ្ជកម្មអាស៊ាន

១០១- ប្រទេសសៀមទទួលស្គាល់ អាណាព្យាបាលបារាំងនៅកម្ពុជាតាមរយៈសន្ធិសញ្ញាបារាំង-សៀមចុះ

    ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ១៨៦៧

១០២- ចក្រភពអង់គ្លេសប្រគល់ឯករាជ្យឱ្យរដ្ឋទាំង១៣នៅអាមេរិកនាថ្ងៃទី

    ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ១៧៨៣

១០៣- សង្គ្រាមលោកលើកទី២ បញ្ចប់នៅថ្ងៃទី

    ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥

១០៤- ប្រទេសសៀមប្រគល់ទឹកដីខេត្តសៀមរាប បាត់ដំបង សិរីសោភណ្ឌឱ្យបារាំងនៅថ្ងៃទី

    ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧

១០៥- ព្រះបាទ នរោត្ដម សីហនុ ប្រកាសឯករាជ្យពីបារាំងក្រោមការជួយជ្រោមជ្រែងពីជប៉ុន នៅថ្ងៃទី

    ថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៤៥

១០៦- សហគមន៍អន្តរជាតិបានទទួលស្គាល់ឯករាជ្យរបស់កម្ពុជាតាមរយៈសន្និសីទក្រុងហ្សឺណែវនៅថ្ងៃទី 

    ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៥៤

១០៧- សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃទី 

    ថ្ងៃទី ៦ ខែសីហា ឆ្នាំ១៩៤៥

១០៨- លទ្ធិទ្រូម៉ាន់ត្រូវបានប្រកាសឡើង នៅថ្ងៃទី

    ថ្ងៃទី ២១ ខែ មីនា ឆ្នាំ១៩៤៧

១០៩- ប្រទេសកម្ពុជាបោះឆ្នោតជាលើកទី២ នៃប្រវត្តិសាស្ត្រជាតិនាថ្ងៃទី 

    ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥

១១០- សម្តេច នរោត្តម សីហនុ ចូលកាន់តំណែងជាប្រមុខរដ្ឋនៃរបបសង្គមរាស្ត្រនិយមនាថ្ងៃទី 

     ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៦០

១១១- កតិកាសញ្ញាវ៉ាសូវី ដែលបង្កើតឡើងដោយសហភាពសូវៀតបានអស់ប្រសិទ្ធភាព នៅថ្ងៃទី 

    ថ្ងៃទី ១ ខែកក្កដា ឆ្នាំ១៩៩១

១១២- អង្គការសេអាតូ(SEATO=OTASE)បង្កើតឡើងដោយសហរដ្ឋអាមេរិកនាថ្ងៃទី 

    ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ១៩៥៤

១១៣- សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសឡើងនៅថ្ងៃទី

    ថ្ងៃទី ១ ខែតុលា ឆ្នាំ១៩៤៩

១១៤- ជញ្ជាំងក្រុងប៊ែរឡាំង មានអាយុកាលស្ថិតក្នុងចន្លោះឆ្នាំ

    ១៩៦១-១៩៨៩

១១៥- សហភាពសាធារណរដ្ឋសង្គមនិយមសូវៀតមានអាយុកាលស្ថិតក្នុងចន្លោះឆ្នាំ

    ១៩២៤-១៩៩១

១១៦- សន្និសីទក្រុងយ៉ាល់តាឆ្នាំ១៩៤៥ មានទិសដៅ 

    កំណត់ជោគវាសនាប្រទេសអាល្លឺម៉ង់

១១៧-បដិវត្តន៍ឧស្សាហកម្មផ្ទុះឡើងជាលើកដំបូងនៅប្រទេស

    ចក្រភពអង់គ្លេស

១១៨- ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងសហភាពសូវៀតក្នុងវិបត្តិកាំជ្រួចនៅគុយបាននាំ ពិភពលោកទៅរកមាត់ច្រកនៃ

    សង្គ្រាមបរមាណូ

១១៩- ចន្លោះឆ្នាំ១៩៧៥-១៩៧៩ ប្រទេសកម្ពុជាស្ថិតក្រោមការដឹកនាំរបស់គណបក្សតែមួយគត់គឺ   

  គណបក្សកុម្មុយនីស្តកម្ពុជា

១២០- ចន្លោះឆ្នាំ១៩៩៣-១៩៩៨ ប្រទេសកម្ពុជា ដឹកនាំដោយ

    រាជរដ្ឋាភិបាលចម្រុះ

១២១- ប្រធានាធិបតីបារាំងដែលបានជួយជ្រោមជ្រែងឱ្យមានការចរចាបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាគឺ 

    លោក ហ្វ្រង់ស្វ័រមីទែរ៉ង់

១២២- របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំប្រទេសដោយប្រកាន់យកលទ្ធិ

    កុម្មុយនីស្តបែបសហភាពសូវៀត

១២៣-តើប្រទេសមួយណាដែលមិនមែនជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាចន្លោះឆ្នាំ១៩៤៥-១៩៧០

    សាធារណរដ្ឋប្រជាមានិតចិន

១២៤- តើប្រទេសមួយណាដែលបានប្រកាសគម្រោងសង្គ្រាមផ្កាយនាឆ្នាំ១៩៨៣ 

    សហរដ្ឋអាមេរិក

១២៥- តើស្ថាប័នរបស់អង្គការសហប្រជាជាតិមួយណាដែលបានជួយកម្ពុជាក្នុងរឿងក្ដីក្ដាំប្រាសាទព្រះវិហារ

    តុលាការអន្ដរជាតិក្រុងឡាអេ

១២៦- ក្នុងពេលបច្ចុប្បន្ននេះប្រទេសបារាំងស្ថិតក្នុងរបប

    សាធារណរដ្ឋទី៥

១២៧- វិបត្តិក្រុងប៊ែរឡាំង ផ្តើមចេញពីបញ្ហាសម្ព័ន្ធមិត្តប្តូររូបិយវត្ថុអាល្លឺម៉ង់ខាងលិចពី 

    ប្រាក់ ម៉ាក ទៅ ដឺតម៉ាក

១២៨- ដើម្បីទប់ស្កាត់ការរីកសាយនៃចលនាកុម្មុយនីស្តនៅទ្វីបអឺរ៉ុប សហរដ្ឋអាមេរិកបាន 

    អនុវត្តផែនការ ម៉ាសាល់

១២៩- ថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤ កងទ័ពសម្ព័ន្ធមិត្តបានវាយឡើងគោករំដោះប្រទេសបារាំងនៅ 

    សមរភូមិ ន័រម៉ង់ឌី

១៣០- ភូមិភាគថ្មី ដែលបង្កើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនាឆ្នាំ១៩៧៧គឺ

    ភូមិភាគ កណ្តាល

១៣១- រដ្ឋាភិបាលលោកស្រីម៉ាការ៉េត ថាច់ឆឺ បានស្តារសេដ្ឋកិច្ចជាតិអង់គ្លេសដោយអនុវត្ត 

    នយោបាយ ឯកជនីយកម្ម

១៣២- មុំទីមួយ នៃយុទ្ធសាស្ត្រត្រីកោណគឺ

    សន្តិភាវូបនីយកម្ម

១៣៣- តើគណបក្សនយោបាយមួយណា ដែលមិនស្ថិតក្នុងជួរ រដ្ឋាភិបាលបណ្តោះអាសន្នបារាំង

    គណបក្សប្រជាធិបតេយ្យ

១៣៤- អគ្គលេខាធិការ អង្គការសហប្រជាជាតិ ជាជនជាតិហ្កាណាគឺ

    លោក កូហ្វី អាណាន់

១៣៥- របបប្រកាន់ពូជសាសន៍រវាងស្បែកស និងស្បែកខ្មៅនៅអាហ្វ្រិក ហៅថា

    របប អាប៉ាថត

១៣៦- មុននឹងចាកចេញ អង់គ្លេសបានបន្សល់បញ្ហាឱ្យឥណ្ឌា និងប៉ាគីស្ថានដោះស្រាយ នោះគឺ

    បញ្ហា ដែនដីរដ្ឋ កាស្មៀរ

១៣៧- ឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់ បំពាក់សម្ភារៈ សព្វាវុធទំនើប ដោយធ្វើសកម្មភាព គ្មានព្រំដែនគេឱ្យឈ្មោះថា

    កេរវកម្មអន្តរជាតិ

១៣៨- តើប្រទេសជាសមាជិកទី៨ នៃក្រុមប្រទេសឧស្សាហកម្មជឿនលឿន(G8)គឺ

    សហព័ន្ធរុស្ស៊ី(អតីតសូវៀត)

១៣៩- ប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេ នៅទ្វីបអឺរ៉ុបគឺ

    សហព័ន្ធអាល្លឺម៉ង់

១៤០- ប្រទេស ដែលបានវាយកងទ័ពណាស៊ីអាល្លឺម៉ង់ពីសមរភូមិខាងកើត គឺ

    សហភាពសូវៀត

១៤១- ប្រទេសតែមួយគត់នៅទ្វីបអាស៊ីដែលក្លាយជាមហាអំណាចអាណានិគមចន្លោះឆ្នាំ១៨៦៨-១៩៤៥ គឺ

    រាជាណាចក្រជប៉ុន

១៤២- តើគណបក្សនយោបាយមួយណា ដែលពុំមែនជាអតីតសមាជិក នៃរដ្ឋាភិបាលសម្ព័ន្ធត្រីភាគី

    គណបក្សប្រជាជនកម្ពុជា

១៤៣- ប្រមុខរដ្ឋ នៃរបបសង្គមរាស្ត្រនិយម នាចន្លោះឆ្នាំ ១៩៦០-១៩៧០គឺ

    សម្តេច នរោត្តម សីហនុ

១៤៤- របបសាធារណរដ្ឋទី៥បារាំង ចាប់ផ្តើមពីអាណត្តិលោកប្រធានាធិបតី 

    លោក ហ្សាល ដឺហ្គោល

១៤៥- នាយករដ្ឋមន្ត្រីអង់គ្លេស ដែលដោះស្រាយវិបត្តិនៅតំបន់អ៊ុលស្ទ័រ បានជោគជ័យនាឆ្នាំ១៩៩៨ 

    លោក តូនីប៊ួរ

១៤៦- ក្នុងការដឹកនាំសហរដ្ឋអាមេរិក លោកចន កណ្ណឌីបានដាក់ចេញនូវនយោបាយ មានឈ្មោះថា

    សករាជព្រំដែនថ្មី (New Frontiers)

១៤៧- បក្សសម្ព័ន្ធយោធារបស់សហរដ្ឋអាមេរិកប្រចាំនៅអាស៊ីអាគ្នេយ៍ មានឈ្មោះថា

    អង្គការសេអាតូ (SEATO)

១៤៨- សង្គ្រាមស៊ីវិល៥ឆ្នាំ(១៩៧០-១៩៧៥)នៅកម្ពុជាផ្ទុះឡើងដោយសារឥទ្ធិពលនៃ 

    សង្គ្រាមត្រជាក់

១៤៩- ប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលស្ថិតក្រោមអាណានិគមហូឡង់គឺ 

    ប្រទេសឥណ្ឌូនេស៊ី

១៥០- តើប្រទេសមួយណាដែលមិនមែនជាសមាជិក នៃអាស៊ាន បូកប៊ី(ASEAN+៣)

    សាធារណរដ្ឋឥណ្ឌ

១៥១- អាណាព្យាបាលបារាំងបានធ្វើកំណែទម្រង់សង្គមខ្មែរជាលើកដំបូងនៅកម្ពុជាតាមរយៈប្រកាសថ្ងៃទី 

    ១៥ ខែមករា ឆ្នាំ១៨៧៧

១៥២-កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងវៀតណាមចុះហត្ថលេខានៅក្រុងប៉ារីសរនាថ្ងៃទី

    ថ្ងៃទី ២៣ ខែមករា ឆ្នាំ១៩៧៣

១៥៣- សង្គ្រាមនៅវៀតណាម បញ្ចប់នៅថ្ងៃទី

    ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥

១៥៤- អាណាព្យាបាលបារាំងបានប្រគល់ទឹកដីខេត្តសៀមរាប បាត់ដំបង សិរីសោភណ្ឌឱ្យខ្មែរនៅថ្ងៃទី 

    ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩០៧

១៥៥- បារាំងបានវិលមកត្រួតត្រាកម្ពុជាវិញតាមរយៈកិច្ចព្រមព្រៀងនៅថ្ងៃទី

    ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៤៦

១៥៦- សន្និសីទកំពូលនៃប្រជាជាតិអាស៊ី អាហ្វ្រិកនាក្រុងបានឌុង ប្រារព្ធឡើងចាប់ពីនៅថ្ងៃទី 

    ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៥៥

១៥៧- សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុងណាកាសាគី នៅថ្ងៃទី

    ថ្ងៃទី ៩ ខែសីហា ឆ្នាំ១៩៤៥

១៥៨- ច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចូលជាធរមាន នៅថ្ងៃទី 

    ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០០១

១៥៩- តើចំណុចមួយណា ដែលពុំមែនជាទិសដៅរបស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរប្រជាធិបតេយ្យ

    ស្តាររបបរាជានិយមឡើងវិញ

១៦០- ដើម្បីទប់ស្កាត់ការរីកសាយនៃចលនាកុម្មុយនីស្តនៅអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិកបានបង្កើត

    អង្គការ សេអាតូ (SEATO=0TASE)

១៦១- តើចំណុចមួយណា ដែលតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមពុំបានចោទប្រកាន់លោកនួន ជា 

    ឧក្រិដ្ឋកម្ម ឆ្លងដែន

១៦២- នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៨៧០ សម្តេចនរោត្តម សីហនុបានបង្កើត 

    រណសិរ្សរួបរួមជាតិកម្ពុជា

១៦៣-វៀតណាមខាងជើងបង្កើត កម្លាំងទ័ពព្រៃនៅវៀតណាមខាងត្បូង« រណសិរ្សរំដោះជាតិ» ហៅថា 

    កងទ័ព វៀតកុង

១៦៤- សង្គ្រាមនៅឥណ្ឌូចិនលើកទី១(១៩៤៦-១៩៥៤) ជា

    សង្គ្រាមទាមទារឯករាជ្យពីបារាំង

១៦៥- ទីក្រុង ហូជីមិញ ជាអតីតទីក្រុងនៃចក្រភពខ្មែរ ដែលមានឈ្មោះថា

    ទីក្រុង ព្រៃនគរ

១៦៦- សាលាបារាំងចុងបូព៌ាប្រទេស ផ្តួចផ្តើមបង្កើតដោយគឺ

    លោក ប៉ូល ឌូមែរ(P'aul Doumer)

១៦៧- តើចំណុចមួយណា ដែលមិនមែនជាគោលការណ៍នៃប្រទេសប្រកាន់លទ្ធិសេរីនិយម 

    រដ្ឋគ្រប់គ្រងគ្រប់ចង្វាក់ផលិតកម្ម

១៦៨- ប្រទេសដែលមានចំនួនច្រើនជាងគេលើពិភពលោកគឺ

    ប្រទេស ចិន

១៦៩- អង្គការសហប្រតិបត្តិការខាងសេដ្ឋកិច្ច បង្កើតដោយសហភាពសូវៀត មានឈ្មោះថា

    អង្គការ កូមេកុង(COMECON)

១៧០- ប្រទេសដែលបានបង្ហោះយានអវកាស ដំបូងគេលើពិភពលោកគឺ

    សហភាពសូវៀត

១៧១- ប្រទេសដែលចំណេញពី សង្គ្រាមលោកទាំងពីរលើកគឺ

    សហរដ្ឋអាមេរិក

១៧២- ប្រទេសដែលបាត់បង់ជីវិតមនុស្សច្រើនជាងគេលើពិភពលើក គឺ

    សហភាពសូវៀត

១៧៣- ប្រទេសតែមួយគត់ នៅទ្វីបអាស៊ីអាគ្នេយ៍ដែលពុំទាន់ក្លាយជាសមាជិកអាស៊ាននាឆ្នាំ២០២០គឺ     

    ប្រទេស ទីម័រ

១៧៤- តើអ្វីជាកត្តាចម្បងបំផុតដែលបណ្ដាលឱ្យរាជរដ្ឋាភិបាលសម្រេចចិត្តចូលជាសមាជិកអាស៊ាន

    កត្តាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

១៧៥- ប្រទេសជា សមាជិកអាស៊ានបូកមួយ(ASEAN+1)គឺ

    សាធារណរដ្ឋឥណ្ឌ


Comments

Popular posts from this blog

ល្បះទោល

សង្ខេប​រឿងភូមិតិរច្ឆាន