វិញ្ញាសា សរសេរតាមអាន និងសំណួរ សម្រាប់ត្រៀមប្រឡងឌីប្លូម


ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា

វិញ្ញាសា សរសេរតាមអាន និង

សំណួ រយៈពេល២០នាទី(៤០ពិន្ទុ)

ក. អត្ថបទៈ តម្លៃមនុស្ស រយៈពេល៣០នាទី (២០ពិន្ទុ)

    មនុស្សគ្រប់រូបតែងប្រាថ្នាចង់បានគុណសម្បត្តិបីប្រការគឺ ចំណេះវិជ្ជា សីលធម៌ និងសុខភាព ។

    ចំណេះវិជ្ជា ធ្វើឲ្យមនុស្សមានការយល់ដឹង ចេះត្រិះរិះពិចារណា និងស្គាល់អំពើខុសត្រូវ ល្អអាក្រក់ ។ នៅ ពេលជួបបញ្ហាផ្សេងៗ គេត្រូវការចំណេះវិជ្ជាយកមកដោះស្រាយ ។ ចំណេះវិជ្ជាជួយឲ្យយើងប្រកបរបរលៀងជីពជន្ម និងមានអនាគតរុងរោចន៍ ។ ចំណេះវិជ្ជា បានមកពីការសិក្សាឱហាតស្វាធ្យាយ និង ស្រវាស្រទេញ ។

    សីលធម៌ធ្វើឲ្យមនុស្សស្មោះត្រង់ មានសន្តានចិត្តល្អផូរផង់ និង មានគុណធម៌ ។ មនុស្សមានសីលធម៌ល្អតែង មិនរើសអើង មិនប្រកាន់ពូជសាសន៍ និងរស់នៅជាមួយគ្នាដោយសុខសន្តិភាព ។ ការមានសីលធម៌ធ្វើឲ្យមនុស្ស ថ្លៃថ្នូរ និងមានកិត្តិយស ។ សីលធម៌កើតឡើងពីការគោរពវិន័យ និងច្បាប់ទម្លាប់ផ្សេងៗ ។

    សុខភាពល្អធ្វើឲ្យយើងមានរាងកាយមាំមួនឈ្នះអស់រោគផ្សេងៗ។ សុខភាពល្អកើតឡើងដោយសារការបរិភោគអាហារមានតុល្យភាព និងការហាត់ប្រាណទៀងទាត់ ។

    ដូច្នេះមនុស្សគ្រប់រូបត្រូវមានចំណេះវិជ្ជាសីលធម៌ និងសុខភាពល្អទើបរស់នៅប្រកបដោយសុភមង្គល ។

ខ. សំណួរ (រយៈពេល៣០នាទី ២០ពិន្ទុ)

(៥ពិន្ទុ) ១. ចូរពន្យល់ពាក្យ ប្រការ ពូជសាសន៏ ស្រវាស្រទាញ តុល្យភាព សុចរិត ។ 

(២ពិន្ទុ) ២. ចូររកសទិសន័យ នៃពាក្យ “ រុងរោចន៍” ។

(៤ពិន្ទុ) ៣. ចូររកសទិសសូរ នឹងពាក្យ " ភ្លឺ” ។

(៤ពិន្ទុ) ៤. ចូររកពាក្យក្លាយចេញពីពាក្យឬស “កើត” ឲ្យបាន៤ពាក្យប្រាប់ផ្នត់ និងទម្រង់ផង ។

(៥ពិន្ទុ) ៥. ចូរតាងល្បះខាងក្រោមនេះឲ្យបានត្រឹមត្រូវ ។

ល→យើងគោរពវិន័យដើម្បីខ្លួនយើងថ្លៃថ្នូរ ។

Comments

Popular posts from this blog

សំណួរ ចម្លើយ ប្រវត្តិវិទ្យា ត្រៀមប្រលងឌីប្លូម

ល្បះទោល

សង្ខេប​រឿងភូមិតិរច្ឆាន